ក្រុមតាំងខ្លួនជាបណ្ឌិតចេះដឹងគ្រប់រឿង អង្គុយស្រែកវ៉ោកៗបំរើបរទេស

ជារឿយៗបុគ្គលនិរទេសក្រៅស្រុកមួយចំនួនតែងតាំងខ្លួនជាបណ្ឌិត ជាបញ្ញវន្ត ជាអ្នកចេះដឹងគ្រប់រឿងរ៉ាវ ហើយជានិច្ចកាលចេញមកនិយាយបំពុលសង្គម ប្រឌិតព័ត៌មានចោទដាក់កំហុសរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ក្រុមនោះក៏ជាអ្នកមិនដែលមើលឃើញការអភិវឌ្ឍ និងការរក្សាសន្តិភាពរបស់រាជរដ្ឋាភិបាលម្តងណាឡើយ។

ក្រុមតាំងខ្លួនជាបណ្ឌិត ជាអ្នកចេះដឹងទាំងនោះ តែងតែនិយាយវ៉ោកៗចាក់ខ្សែជាមួយសារព័ត៌មានអត់ច្បាប់ឈរក្រៅប្រព័ន្ធបំប៉ោងងព័ត៌មាន វិភាគតាមទស្សនៈខ្លួនប៉ាតណាប៉ាតណីឲ្យតែបានផ្សាយមួលបង្កាច់ញុះញង់ដើម្បីប្រយោជន៍បក្សពួកខ្លួន។

បុគ្គលតាំងខ្លួនជាអ្នកចេះដឹងទាំងនោះ រួមមាន៖ បុគ្គលកំពុងរត់គេចពីសំណាញ់ច្បាប់ គឹម សុខ សូ ណារ៉ូ ស៊ន តារា តាំង សារ៉ាដា ជុន ច័ន្ទបុត្រ ប៉ាង សុឃឿន និងមួង ណារ៉េត និងបុគ្គលមួយចំនួនទៀត។ ពួកគេទាំងនោះត្រូវបានគេដឹងថាកំពុងបំរើនយោបាយឲ្យទណ្ឌិត សម រង្ស៊ី និងបំរើឆន្ទៈទៅតាមសេចក្តីណែនាំពីក្រុមអង្គការ ស្ថាប័នបរទេសមួយចំនួនទៀតផង៕