កីឡាករតំណាងប្រទេសភូមា ដាវ លីឌុច បានមកប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសកម្ពុជាជាមួយកីឡាករ ព្រំ សំណាង កាលពេលថ្មីៗនេះដោយមិនមានអ្នកឈ្នះនិងអ្នកចាញ់។ ក្រោយបញ្ចប់ការប្រកួត ដាវ លីឌុច បានជិះឧទ្ធម្ភាចក្រទៅទស្សនាតំបន់អង្គរ ជាមួយថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ថោន និងក្រុមហ៊ុន ជីប ម៉ុង គ្រុប។
បើតាមបញ្ជាក់ពីកីឡារ ដាវ លីឌុច នៅហ្វេសប៊ុកផ្ទាល់ខ្លួនបានសរសេរខ្លឹមសារយ៉ាងដូច្នេះថា យើងប្រយុទ្ធគ្នាដូចអ្នកចម្បាំងខ្មែរ និងភូមាបុរាណដោយប្រើអំបោះឆៅនៃគុនខ្មែរបុរាណ។ ពិតជាល្អខ្លាំងណាស់! ខ្ញុំសង្ឃឹមថាយើងបានធ្វើឱ្យបុព្វបុរសយើងមានមោទនភាព! ការប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍។ មនុស្សរាប់លាន រាប់លាន និងរាប់លាននាក់មើលការប្រកួតរបស់យើងនៅក្នុងប្រទេសកម្ពុជា។ សូមមកលេងកម្ពុជា!
សូមទស្សនាវីដេអូខាងក្រោម៖