ការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ Hunuman Kun Khmer នឹងចាប់ផ្តើមប្រកួតនៅពេលខាងមុខនេះជាមួយកីឡាករល្បីៗជាតិ និងអន្តរជាតិ រៀបចំដោយក្លិប Galaxy Navatra អេភូថងគុនខ្មែរ នឹងជាចំណីចក្ខុថ្មីមួយទៀតនឹងបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង។
មហាព្រឹត្តិការណ៍ប្រកួតប្រដាល់ Hanuman Kun Khmer នឹងឡើងរេញវៃគ្នាសម្រាប់សប្តាហ៍នេះនៅថ្ងៃសៅរ៍ទី១៩ ខែសីហានេះ មានចំនួន ៨គូ ដូចជា កីឡាករវ័យក្មេងពូជពង្សស្តេចប្រដាល់ ម៉ឺន មេឃា ប្រកួតជាមួយកីឡារមកពីថៃ ផេតផានុ ផេតសែងផង, កីឡាករ អេ អាំម៉ារីន ប្រកួតជាមួយកីឡាករ Vadhid Jamshid មកពីប្រទេសអ៉ឺរ៉ង់, កីឡាករ យ៉េន ឌីណា ប្រកួតជាមួយកីឡារ ហ្វានិមិត្ត មកពីប្រទេសថៃ, កីឡាករ អូត ភូថង ប្រកួតជាមួយកីឡាករមកប្រទេសអ៉ឺរ៉ង់ Nima Sarchami, កីឡាករ អេ ណារ័ត្ន ប្រកួតជាមួយកីឡាករ ដេនមីឆៃ ផយុទ្ធភូមិ ពីមកប្រទេសថៃ, កីឡាការិនី អេ យ៉ានុតភូថង ប្រកួតជាមួយកីឡាការិនី ប៉ុមផេត ផេតសែងថង មកពីប្រទេសថៃ, កីឡាករ ឌុនសារ៉ាន់ ប្រកួតជាមួយ កីឡាករ ពេជ្រ អាទិទេព និងមានការចូលពីនាយ ស្មាច់ ប៉ះជាមួយនាយ ធុង នឹងផ្អើសសង្វៀនប្រដាល់ Hanuman Kun Khmer។
ឧបត្ថម្ភផ្ដាច់មុខដោយ Hanuman Beer 🍺
🗓 ថ្ងៃសៅរ៍ ទី19 ខែសីហា ផ្ទាល់ចាប់ពីម៉ោង 7:00ល្ងាច ល្ងាចតទៅ។
📍ទីតាំងស្ថានីយ៍ GALAXY NAVATRA ព្រៃទទឹង