រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស លើគម្រោងសាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ៣៦៩ នៃតំបន់ព្រែកប្រា។
គម្រោងសាងសង់ស្ពានដែកថ្មី នៅដងទន្លេបាសាក់នេះ នឹងត្រូវរុះរើពីស្ពានដែកឬស្សីកែវឆ្លងកាត់ដងទន្លេសាបទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ក្នុងសង្កាត់ព្រែកប្រា ដើម្បីជួយដោះស្រាយចរាចរណ៍នៅតំបន់ច្បារអំពៅ បន្ទាប់ពីស្ពានបេតុងឬស្សីកែវបានសាងសង់រួច និងបានដាក់ឱ្យប្រើប្រាស់រួចមក៕
អត្ថបទ៖ អក្ខរា