អាណត្តិទី៧នេះ លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងឡើងកាន់តំណែងឧបនាយករដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នឹងត្រូវផ្លាស់ប្ដូរឲ្យទៅ កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់គណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «អគ្គប៉ូលិស អាចនឹងមានការផ្លាស់ប្ដូរ និយាយតាមមួយបែបទៅគឺថា អគ្គប៉ូលិស អាចនឹងមានការផ្លាស់ប្ដូរទៅកាន់តំណែង។ តាមត្រង់ទៅចុះឧបនាយករដ្ឋមន្ត្រី ដែលនឹងជួយនាយករដ្ឋមន្ត្រី លើកិច្ចការជាច្រើនដែលនាយករដ្ឋមន្ត្រីប្រគល់ឲ្យនៅពេលនោះៗ»។