សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាង។ ចរិតទី១ គឺការប្រកួតដណ្តើមកៅអីក្នុងរដ្ឋសភា និងមួយទៀត គឺការប្រកួតរវាងអ្នកគាំទ្រប្រជាធិបតេយ្យ ដោយអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោត និងម្ខាងទៀត គឺការបំផ្លាញប្រជាធិបតេយ្យតាមរយៈរារាំងមិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមិត្តបរទេសថា កម្ពុជាគាំទ្រសំឡេងភាគតិច តែបើបរទេសបង្ខំឱ្យគាំទ្រសំឡេងភាគ តិច គឺមិនអាចទៅរួច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការបោះឆ្នោតនៅឆ្នាំ២០២៣ គឺជាការប្រកួតប្រជែងពិតប្រាកដមួយរវាងអ្នកគាំទ្រប្រជាធិប តេយ្យ តាមការអំពាវនាវពលរដ្ឋទៅបោះឆ្នោត និងអ្នកបំផ្លាញប្រជាធិបតេយ្យ រារាំងការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ»។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣៕