រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរី វិញ ដោយសារនៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាម រថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែសីហាតទៅ រហូតដល់មានការជូនដំណឹងថ្មី៕
អត្ថបទ៖ អក្ខរា