ស្ថានភាពទឹកស្ទឹងព្រែកត្នោត និងទឹកនៅទំនប់៧មករា ពុំទាន់ជាបញ្ហាចោទនៅឡើយទេ

ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅទំនប់ ៧មករា វេលាម៉ោង១១:០០នាទី មានកម្ពស់ ៤,១៨ម៉ែត្រ នៅទាបជាងទំនប់បង្ហៀ រីឯទឹកនៅក្នុងស្ទឹងព្រែកត្នោត ស្ថិតក្នុងពោះស្ទឹងនៅឡើយ ។

សរុបជារួមស្ថានភាពទឹកពុំមានជាបញ្ហាចោទនៅឡើយទេ។ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបន្តតាមដានស្ថានភាពទឹកនេះបន្តទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់៕