សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមពីបណ្តាគណ បក្សនយោបាយ នឹងត្រូវរៀបចំក្នុងអាណត្តិទី៧បន្តទៀត។ នេះបើតាមសារសម្លេងរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។
សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលលោកបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការកសាងជាតិ៕
អត្ថបទ៖ អក្ខរា