ឯកសារភស្តុតាងនៅសេសសល់មួយចំនួន បង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧

ច្បាស់ណាស់ នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិ​ទី៧ ឆ្នាំ២០២៣ នោះគឺឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ាណែត។ តួអង្គនាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវបានជនរួមជាតិគ្រប់ទិសទីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ដោយហេតុមើលឃើញពីលក្ខណៈសម្បត្តិពេញលេញទាំងចំណេះដឹង ចំណេះធ្វើ ដែលសក្ដិសមបំផុតក្នុងកាន់ចង្កូតនាវាកម្ពុជាទៅថ្ងៃអនាគត។

ឯកសារនៅសេសសល់មួយចំនួន កាលពីជាង៣០ឆ្នាំមុន របស់ឯកឧត្តម ហ៊ុន ម៉ាណែត ពោលគឺឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ រួមមានប័ណ្ណសរសើរ និងព្រឹត្តិបត្រពិន្ទល្អ ដែលជាភស្តុតាងបង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់អនាគតនាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានឲ្យដឹងថា នេះជាកាដូពិសេសដែលសហការីផ្ញើរមក ដែលក្រដាស់ប៉ុន្មានសន្លឹកនេះ​គឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើឲ្យរូបឯកឧត្តម ក៏ដូចជាឪពុកម្តាយ មានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ។ ឯកឧត្តមបានបន្ថែមថា ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់ នៅពេលដែលឯកឧត្តមចេញទៅ រៀននៅក្រៅប្រទេស និងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ យុវសិស្សមកពីវិទ្យាល័យភ្នំដូនពេញយុវជន ហ៊ុន ម៉ាណែត បានក្លាយជាយុវសិស្សពូកែ មួយរូបខាងផ្នែកគណិតវិទ្យាទូទាំងប្រទេសដោយទទូលបានចំណាត់ថ្នាក់លេខ១។ យុវជន ហ៊ុន ម៉ាណែត បានចេញទៅបន្តការសិក្សានៅបរទេសតស៊ូរស់នៅឆ្ងាយពីគ្រុមគ្រួសារ ឆ្ងាយពីមាតុភូមិ ឆ្ងាយពីឪពុកម្តាយ ដើម្បីក្រេបយកចំណេះដឹង មកកសាងប្រទេសជាតិ។

នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាទីកន្លែងដែលយុវជន ហ៊ុន ម៉ាណែត បានចំណាយពេលវេលា ប្រឹងប្រែងតស៊ូរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង រហូតជ័យលាភីសញ្ញប័ត្របណ្ឌិត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវគំរូ ជាបញ្ញវ័ន្ត ប្រកបដោយគុណធម៍ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំបំពេញការងារបក្ស យោធា បទពិសោធជាសកលលើឆាកអន្តរជាតិ និងសកម្មភាពមនុស្សធម៌ជាច្រើន ដែលជាគំរូដ៏ប្រពៃ និងជាទីមោទនសម្រាប់យុវជនកម្ពុជា៕

អត្ថបទ៖ អក្ខរា