បើមិនមានអ្វីប្រែប្រួលទេ គណបក្សហ្វុនស៊ិនប៊ិច នឹងទទួលបានអាសនៈរដ្ឋសភាចំនួន ៥កៅអី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
គណបក្សរាជានិយមហ្វុនស៊ិនប៊ិច បច្ចុប្បន្នដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រោយការសោយទីវង្គតព្រះបិតារបស់ទ្រង់ គឺសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតសហនាយករដ្ឋមន្រ្តី។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គបានមានបន្ទូលថា៖ ខ្ញុំនៅតែបន្តដំណេីរនេះទៅមុខដោយមិនរុញរាទេ។ ការប្រកាសរបស់ព្រះអង្គក្រោយគណបក្សហ្វុនស៊ិនប៊ិច ហាក់មានក្តីសង្ឃឹមពន្លឺឡើងវិញបន្ទាប់ពីព្រះអង្គចូលមកប្រឡូកក្នុងឆាកនយោបាយ ដឹកនាំគណបក្សរាជានិយមហ្វុនស៊ិនប៊ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្រកាសសូមអំពាវនាអោយយុវជន ដែលគោពស្រលាញ់ ថែរក្សា លេីកតម្កេីង រាជានិយមនៅកម្ពុជា ចូលរួមជាមួយចលនាយុវជនរាជនិយមរបស់ព្រះអង្គ។
ទន្ទឹមនឹងនេះដែរ ព្រះអង្គកាលពេលថ្មីៗកន្លងទៅ ក៏បានចេញមកប្រកាសថា ព្រះអង្គពិតជាមានសេចក្តីរំភើបជាពន់ពេក និងថ្លែងអំណរ គុណចំពោះការគាំទ្រយ៉ាងស្មោះស្ម័គ្រ ពីលោកយាយ លោកតា ពុកម៉ែអ៊ំមាមី បងប្អូន និងសមាជិក សមាជិកា នៃគណបក្សហ្វ៊ុិនស៊ិនប៉ិចដែលបានទៅបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សហ្វ៊ុិនស៊ិនប៉ិច៕