ឯកឧត្តម ហ៊ុន ម៉ាណែត៖ បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តន៍ឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ

អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានប្ដេជ្ញាអនុវត្តនូវពាក្យបណ្ដាំរបស់សម្ដេចតេជោ ឲ្យបានមិនថានៅក្នុងកាលៈទេសៈណានោះទេ។ ឯកឧត្តមបានសរសេរនៅលើហ្វេសបុកផេកផ្លូវការ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហាតទៅ។ សម្តេចតេជោ​បានផ្តាំទៅឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ។ សម្ដេចតេជោបានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហាខាងមុខ មានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក៕

អត្ថបទ៖ អក្ខរា