សម្តេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា និងទទួលការតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ

សម្តេចតេជោ ហ៊ុន សែន នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។ ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ នេះបើតាមការថ្លែងសារពិសេស ជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕

អត្ថបទ៖ អក្ខរា