ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ពុំមានវិធីរកថា អ្នកណាគូសសន្លឹកឆ្នោតចោលទេ តែអ្នកគូសសន្លឹកឆ្នោតចោល ហើយយកសន្លឹកឆ្នោតនឹងមកបង្ហោះ គេអាចស្រាវជ្រាវដឹងពីអ្នកគូសបំផ្លាញ។ ឯកឧត្តមត ក៏បានលើកឡើងផងដែរថា ការគូសបំផ្លាញមិនជាកំហុសឡើយ ប៉ុន្តែខុសត្រង់ការបង្ហោះជាសាធារណៈ គឺប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដែលនោះគឺជាកំហុសហើយគេអាចរកឃើញតាមរយៈមធ្យោបាយដែលគេផ្សព្វផ្សាយ។
ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និសីទស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៧ ឆ្នាំ២០២៣ នាសណ្ឋាគារហៃយ៉ាត់រីជេនស៊ី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា