“ពួកឧទ្ទាមក្រៅច្បាប់ប្រកាសថា សន្លឹកឆ្នោតណាដែលគូសខ្វែងជាសន្លឹកឆ្នោតរបស់គេ ចឹងខ្ញុំសង្ឃឹមថា គ.ជ.ប នឹងបែងចែកឲ្យដាច់រវាងសន្លឹកឆ្នោតមិនបានការដែលកើតឡើងជាធម្មតា ជារៀងរាល់ពេល ជាមួយនឹងសន្លឹកឆ្នោតគូសខ្វែង ព្រោះពួកគេកំណត់ថា សន្លឹកឆ្នោតគូសខ្វែងគឺបោះឆ្នោតឲ្យមេដឹកនាំជ្រុលនិយម” នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារសម្លេងអំពីការបោះឆ្នោត នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចបានបន្តថា ឥលូវនេះ ប្រជាពលរដ្ឋមានរហូតដល់ជាង ៨៤ភាគរយ (បណ្តោះអាសន្ន) បានចេញទៅបោះឆ្នោត ហើយយើងកំពុងរងចាំមើលថា សន្លឹកឆ្នោតខ្វែងមានប៉ុន្មានសន្លឹក ក្នុងចំណោមសន្លឹកឆ្នោត ៨ ១៧៧ ០៥៣សន្លឹក ដែលបានបោះនៅគ្រប់ទីកន្លែង៕
អត្ថបទ៖ អក្ខរា