ប្រធានផ្នែកគ្រប់គ្រងការប្រគល់ផ្ទះនៃបុរី ឡេង ណាវ៉ាត្រា ប្រកាសច្រានចោលទាំងស្រុងនូវគណនីហ្វេសប៊ុកមួយកាលពេលថ្មីៗ បានបង្ហោះសារចោទប្រកាន់មកលើបុរីថា មិនបានប្រគល់ផ្ទះឲ្យលោកយាយវ័យ ៨៣ឆ្នាំម្នាក់ សូម្បីសរសរមួយដើមក៏មិនបានសាងសង់ផង ជាហេតុបណ្តាឲ្យជីដូនរូបនេះបានទៅនៅវត្តអារាម។
ជុំវិញការបង្ហោះចោទប្រកាន់មកលើបុរី ឡេង ណាវ៉ាត្រា អ្នកស្រី ព្រំ និមល អ្នកគ្រប់គ្រងផ្នែកប្រគល់ផ្ទះបុរី ឡេង ណាវ៉ាត្រា នៅថ្ងៃ២៣កក្កដានេះ បានចេញមកអំពាវនាវឲ្យអតិថិជន និងប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំចំពោះព័ត៌មានចោទប្រកាន់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Rothya Cool ថាការផុសនេះដូចជាការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកហើយ ដោយសរសេរថា លោកយាយអាយុ ៨៣ឆ្នាំ ទិញពីផ្ទះ អ្នកឧកញ៉ាឡេង ណាត្រា មិនទាន់មានសសរហើយទៅនៅវត្ត។
អ្នកស្រីបន្តថា ក្រុមហ៊ុនមានផ្ទះសង់រួចនិងផ្ទះមិនទាន់រួចរាល់ដែលយើងប្រគល់ផ្ទះរួចរាល់ជារៀងរាល់ថ្ងៃដូចរូបខាងក្រោម។សមធម៌សច្ច:ធម៌គុណធម៌ និងអនុវត្តកិច្ចសន្យា បានផ្ដល់ព័ត៌មានយ៉ាងច្បាស់ជារឿយៗគ្រប់អតិថិជន ទី១.ផ្ទះដែលមិនទាន់រួចរាល់ក្រុមហ៊ុនបានផ្ដល់អោយរស់នៅផ្ទះដែលសង់រួចរាល់បណ្ដោះអាសន្នសិន រាល់ការចំណាយលើក្រុមហ៊ុនទាំងស្រុង ទំរាំផ្ទះផ្ទាល់ខ្លួនត្រូវបានបញ្ចប់។ ទី២. ក្រុមហ៊ុនបានអនុវត្តកិច្ចសន្យាការសងត្រឡប់ តាមកិច្ចសន្យា។ ទី៣. មានជម្រើសដោះដូរមកតំបន់ផ្សេងមានផ្ទះរួចរាល់ស្រាប់ខ្លះដែរ។
បើតាមអ្នកស្រី ព្រំ និមល ការយឺតយ៉ាវតែងមានការអន់ចិត្តតែ អាងមានហ្វេសបុកចុះផ្សាយ តែមួយជ្រុងបែបនេះ គឺមិនបានបង្ហាញ ពីភាពត្រឹមត្រូវឡើយ។ គួរបង្ហាញព័ត៌មានពិតទាំងអស់។ ក្នុងនាមនាងខ្ញុំជាអ្នកសម្របសម្រួលក្នុងការប្រគល់ផ្ទះយើងខ្ញុំទទួលស្គាល់ផ្ទះដែលមានការសង់យឺតចំណែកផ្ទះដែលសង់រួចរាល់ក៏រាប់ម៉ឺនល្វែងដែដូច្នេះរាល់ការមិនមានផ្ទះសម្រាប់ឲ្យអតិថិជនស្នាក់អាស្រ័យបណ្ដោះអាសន្ននោះយើងខ្ញុំសុំច្រានចោលទាំងស្រុង៕