គ.ជ.ប៖ គិតត្រឹមម៉ោង១១ អ្នកបានទៅបោះឆ្នោតជាង ៥,៧លាននាក់ ស្មើជិត ៦០ភាគរយ

ទាំងថ្នាក់ដឹកនាំនានា និងពលរដ្ឋ គិតមកដល់ត្រឹមម៉ោង១១ ព្រឹកនេះមានចំនួនជាង ៥,៧លាននាក់ ហើយដែលបាន​ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខណៈការបោះឆ្នោតនឹងបិទបញ្ចប់នៅវេលាម៉ោង ៣រសៀលនេះ។ នេះបើតាមរបាយការណ៍របស់គ.ជ.ប។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះ​ឆ្នោត​មានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕

អត្ថបទ៖