ជាទូទៅ បើយើងឮគេនិយាយថា ជនដែលឆ្កែមិនទាំងមើលមុខ ឬឆ្កែមិនទាំងខ្ចីព្រុសដាក់ផង គឺគេចង់សំដៅទៅលើមនុស្សអត់ ប្រយោជន៍ គ្មានចំណេះដឹង មាយាទអន់ អត្តចរិតមិនថ្លៃថ្នូរ និយាយឲ្យខ្លី គឺមនុស្សល្ងង់ ឬឆ្កួតឡប់សតិតែម្តង។ នៅទីនេះ យើងឃើញមានបុគ្គលម្នាក់ដែរ គឺប៉ាង សុខឿន ឬខ្មែរសុវណ្ណភូមិ ដែលជាជនថោកទាប ឥតកេរ្តិ៍ខ្មាស ឆ្កែមិនទាំងមើលមុខផង តែបែរជាមកតាំង ខ្លួន ជាមនុស្សត្រឹមត្រូវ និងជាអ្នកវិភាគពីរឿងរីកចម្រើននៃស្រុកទេស។
និយាយដល់ឈ្មោះ ប៉ាង សុខឿន នេះ ប្រហែលជាប្រជាពលរដ្ឋខ្លះ បានស្គាល់ហើយថា ជាឆ្កែចិញ្ចឹមដ៏ល្អមួយក្បាលរបស់ទណ្ឌិត សម រង្ស៊ី។ ឆ្កែចិញ្ចឹមមួយក្បាលនេះ បានរត់ប្រាសអាយុ ចោលស្រុកទេស ទៅលូនក្រាបសំពះសុំដីគេរស់នៅតាំងពីយូរឆ្នាំណាស់មកហើយ រហូតភ្លេចកំណើតរបស់ខ្លួនថែមទៀត ដូចពាក្យមួយឃ្លាថា «អាក្រពើវង្វេងបឹង»។ ឆ្កែចិញ្ចឹមរបស់ទណ្ឌិត សម រង្ស៊ី នេះក៏ដូចជាឆ្កែចិញ្ចឹមដទៃៗទៀតដែរ បាននាំគ្នាព្រុស នាំគ្នាគ្រហឹម ក្នុងន័យបន្លាច និងវាយប្រហារមិនឈប់ឈរមកលើសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងមន្រ្តីផ្សេងៗទៀត។
ពួកអស់លោកទាំងនេះដែលពលរដ្ឋខ្មែរមួយចំនួនប្រៀបប្រដូចទៅនឹងសត្វឆ្កែ មានជំនាញដ៏ពូកែមួយក្រោមការបង្ហាត់បង្រៀនដោយផ្ទាល់ពីម្ចាស់របស់ពួកគេ គឺជំនាញប្រឌិតព័ត៌មាន បំប៉ោងព័ត៌មាន ញុះញង់ និងបំបែកបំបាក់សាមគ្គីជាតិខ្មែរ។ ពួកគេទាំងនេះ អាចចាត់ ទុកថា គឺជាសត្រូវរបស់ប្រទេសជាតិ និងជាសត្រូវរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះមួយថ្ងៃៗពួកគេមិនធ្វើការងារអ្វីទេ ក្រៅពីរិះគន់គ្រប់មធ្យោបាយ ដើម្បីបំផ្លាញខ្មែរ បម្រើមហិច្ឆតាខ្លួន ក្រុមបក្ខពួកខ្លួន និងម្ចាស់របស់ខ្លួន។ សម្រាប់ទណ្ឌិត សម រង្ស៊ី គឺពួកគេជាសត្វឆ្កែចិញ្ចឹមដ៏ល្អ ចេះការពារម្ចាស់ ចេះបម្រើម្ចាស់ ចេះស្តាប់បង្គាប់ និងចេះធ្វើតាមអ្វីដែលម្ចាស់ប្រាប់ឲ្យធ្វើ។ ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ គឺពួកគេទាំងអស់នោះ គឺជាសត្វកញ្ជ្រៀង ជាសត្វចចកដ៏កាចសាហាវ ដែលមិនគួរឲ្យចូលមកក្នុងប្រទេសនោះឡើយ។
ភ្លេចកំណើត ជាក្រពើវង្វេងបឹង ជាជនបែបវិកលចរិតក៏មិនថាអ្វីដែរ តែស្រាប់តែពេលនេះ ជនគម្រក់ ប៉ាង សុខឿន មកតាំងខ្លួនជាមនុស្សត្រឹមត្រូវ ជាអ្នកវិភាគរឿងស្រុកទេសផង។ ជននេះថា ប្រទេសមួយរីកចម្រើនគេមើលទីផ្សារការងារពលរដ្ឋសម្បូរណ៍ ប្រាក់ខែខ្ពស់ និងប្រាក់ចំណូលពលរដ្ឋខ្ពស់ សេដ្ឋកិច្ចគ្រួសារ ធូរធារ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ផលិតកម្មក្នុងស្រុក ។ល។ខ្លាំងឬខ្សោយ មាន ឬគ្មាន?។ ក្រុមហ៊ុនវិនិយោគទុនបរទេស (ជាក្រុមហ៊ុនអន្តរជាតិធំៗ – DFI មករកស៊ីច្រើន មិនសូវមានក្រុមហ៊ុនតូចតាច ឬជាក្រុមហ៊ុនធ្វើនំអត់ម្សៅ) ស័យបច្ចេកវិទ្យា ស្រាវជ្រាវ និងវិទ្យាសាស្រ្ត មានការរីកចម្រើនជាដើម។
តាំងពីរត់ចោលស្រុក ទៅសំពះអង្វរសុំដីគេរស់ បុគ្គលអគតិ ប៉ាង សុខឿន នេះ មិនដែលមកដល់ប្រទេសកម្ពុជាម្តងណាទេ ដែលធ្វើឲ្យរូបគេមិនដឹងច្បាស់ឡើយពីកម្ពុជា។ ដូច្នេះហើយ អ្វីៗដែលគេលើកឡើងខាងលើនេះ គឺកម្ពុជា មានអស់ទៅហើយ។ កម្ពុជា ត្រូវប្រទេសនានាលើពិភពលោកទទួលស្គាល់ពីការរីកចម្រើន ការអភិវឌ្ឍប្រទេស និងការការពារបាននូវសុខ សន្តិភាពបរិបូរណ៍សម្រាប់ប្រជាជន។ ប៉ុន្តែ កម្ពុជា អភ័ព្វបន្តិចដោយមានជនចង្រៃទាំងប៉ុន្មាននាក់នេះ ជាពិសេស ប៉ាង សុខឿន ជាប់សាច់ឈាមជាខ្មែរ។
ត្បិតថា កម្ពុជា មិនទាន់រីកចម្រើនខ្លាំងប្រទេសជឿលឿនលើលោកដូចអូស្រា្តលី ជប៉ុន កូរ៉េខាងត្បូង និងប្រទេសសិង្ហបុរីជាដើមក្តី ក៏ប៉ុន្តែ កម្ពុជា កំពុងធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទៅអនាគត នឹងមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្ត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សរជនដែលបានបញ្ចប់ការ សិក្សានៅបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក និងបានបញ្ចប់បណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីចក្រភពអង់គ្លេសផង។
បើទោះបីលោកទទួលបានការអប់រំខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏លោកមិនដែលទៅអួតក្អេងក្អាងដែរ ខុសពីក្រុមជ្រុលនិយមខ្លះដែលជាឆ្កែចិញ្ចឹមរបស់ទណ្ឌិត សម រង្ស៊ី។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានយកពេលវេលាទៅអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនឡើងបន្ថែមទៀត ពោល គឺមិនយកពេលវេលាទៅឆ្លងឆ្លើយជាមួយក្រុមជ្រុលនិយម នាំតែខាតពេលនោះទេ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអនុវត្ត និងប្រកាន់ខ្ជាប់ទៅតាមពំនោលមួយថា«អ្នកមិនអាចដើរដល់គោលដៅរបស់អ្នកនោះទេ ប្រសិនបើអ្នករវល់តែឈប់រើសដុំថ្ម គប់ឆ្កែដែលព្រុសដាក់អ្នកនៅតាមផ្លូវ!»៕
ដោយ៖ជម្ពូនុទ