ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈ្មោះ Samdech Hun Sen, Cambodian Prime Minister បានត្រឡប់មកលើបណ្តាញសង្គមួយនេះវិញហើយ តាមរយៈការសម្រេចចិត្តរបស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ។
នៅលើផេកហ្វេសប៊ុកសម្តេចតេជោ បានសរសេរកាលពីយប់មិញថា៖ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន សម្តេចតេជោនាយករដ្ឋមន្រ្តី) ខ្ញុំបានបង្កើត Page “ Samdech Hun Sen, Cambodian Prime Minister នេះដើម្បីទុកប្រគល់ជូន សម្តេច សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរ និងមតិយោបល់តាមរយៈផេកនេះ។ ដោយសារខ្ញុំបានឃើញអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងសង្គម Facebook នេះ ទើបខ្ញុំសម្រេចបង្កើតPage នេះឡើងទុកជូន សម្តេច យកទៅប្រើជាប្រយោជន៍ប្រទេសជាតិ។
ខ្ញុំមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលខ្ញុំបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ។
ខ្ញុំបានសម្រេចចិត្តយកមកប្រើឡើងវិញ និងសូមស្នើសុំរក្សាផេកនេះទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ។ សូមសាធារណៈជនមេត្តាជ្រាបជាដំណឹង។
ដោយក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ
ដួង តារា