មន្ទីរពេទ្យគន្ធបុប្ជា បានឲ្យដឹងថា នៅថ្ងៃចន្ទទី១៧ ឆ្លងចូលព្រឹកព្រលឹមថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០៣ នៅគន្ធបុប្ផាភ្នំពេញនិងជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប មានកុមារច្រើនជាអតិបរមា ចំនួន ៣៨០៤នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ, កុមារ មានជំងឺធ្ងន់ធ្ងរចំនួន ៥៤៥នាក់ ជាករណីថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២៣៦៥នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យ (inpatients), កុមារចំនួន ៣៤៤នាក់ កំពុងត្រូវបានសង្គ្រោះព្យាបាលនៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់ #មានការវះកាត់ ចំនួន៧៣នាក់, ស្ត្រីមានផ្ទៃពោះចំនួន ៤៨៨នាក់ បានពិនិត្យផ្ទៃពោះ និងសម្រាលកូន មានចំនួន ៤៨នាក់ ពីថ្ងៃម្សិលមិញ។
មន្ទីរពេទ្យគន្ធបុប្ជា បានបញ្ជាក់ថា “រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗ ដោយគ្មានការរើសអើង អរគុណ បុគ្គលិកកម្ពុជាយើង ទាំង២៥០០នាក់ ដែលបានខិតខំបំពេញការងារយ៉ាងលឿយហត់ ទាំងយប់ថ្ងៃ ប្រកបដោយវិជ្ជាជីវៈ។ អរគុណមូលនិធិគន្ធបុប្ផាស្វីស (KFS) និងមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) អរគុណដល់សប្បុរសជនគ្រប់ៗរូប ដែលបាននិងតែងតែឧបត្ថម្ភគាំទ្រ ដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា”៕
អត្ថបទ៖ អក្ខរា