សម្ភារ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីឃ្លាំង គ.ជ.ប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕
អត្ថបទទាក់ទង
ក្បត់ជាតិតែឯងមិនអស់ចិត្ត សម រង្ស៊ី គៀរគរពលរដ្ឋខ្មែរនៅក្រៅប្រទេសឱ្យចូលរួមក្បត់ជាតិដែរតាមរយៈ«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ»
- poth rotha
- មីនា ២៩, ២០២៤
- 0
«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ» គឺជាអង្គការចាត់តាំងថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទើបបង្កើតឡើង ហើយមានទីតាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ នេះ គឺជាការចងក្រងគ្នាក្រោមការលួងលោម និងញុះញង់ដោយទណ្ឌិត សម រង្ស៊ី ឱ្យធ្វើសកម្មភាពខុសច្បាប់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាពិសេស ប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី៖ សាមគ្គីឯកភាពដែលឆ្លងកាត់ការសាកល្បង គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត
- ratha
- តុលា ៩, ២០២៤
- 0
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប ២៧៤ រូប។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា […]
ដំណឹងល្អ! បន្តិចទៀតពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចស្នើសុំលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញបានហើយ
- Phea ra
- កញ្ញា ១១, ២០២៣
- 0
ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្ដល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្ដល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ […]