ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះ​អាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ៕