តំណាងកម្ពុជាឡើងថ្លែងបទអន្តរាគមន៍ ២០លើក បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្ស

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍២០លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៣ រយៈពេល ៤សប្តាហ៍ (ពីថ្ងៃទី១៩-មិថុនា ដល់ថ្ងៃទី១៤-កក្កដា ២០២៣)។

វឌ្ឍនភាពនិងសមិទ្ធផលដែលតំណាងកម្ពុជាបានលើកបង្ហាញពីទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់​​ស្តែង ក្នុងការលើកកម្ពុជានិងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌រួមទាំងសិទ្ធិអភិវឌ្ឍន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖