“យើងបង្កើតមុខរបរថ្មីដល់ជនជាតិ កួយ ដូចជា មកឃ្វៀលគោ ក្របី ដាំស្មៅ ច្រូតស្មៅ និងការងារផ្សេងៗទៀតនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដើម្បីបង្វែរការគិតរបស់ពួកគាត់ កាត់បន្ថយការកាប់ឈើ និងបាញ់សត្វ”។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា កន្លងទៅ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហាមឃាត់ការកាប់ទន្ទ្រាន និងការកាប់ឈើធ្វើអាជីវកម្ម ដែលនាំឱ្យប៉ះពាល់ដល់ធនធានគម្របព្រៃឈើធម្មជាតិយ៉ាងណាក៏ដោយ៕
អត្ថបទ៖ អក្ខរា