អតីតឧកញ៉ា ឌួង ឆាយ ថៅកែអតីត Sound Club ចេញមុខច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ The Cambodia Daily ដែលចោទថា «ក្លឹបរបស់លោកកំពុងមានការប្រើប្រាស់គ្រឿងញៀន» ខណៈដែលក្លឹប Sound Club បានបិទដំណើរការតាំងពីឆ្នាំ២០២០ អំឡុងកូវីដ១៩ ហើយគ្មានការប្រើប្រាស់គ្រឿងញៀន ដូចការចោទប្រកាន់ទេ។
កាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញ លោក ឌួង ឆាយ ចាត់ទុកការផ្សព្វផ្សាយបំភ្លៃរបស់ The Cambodia Daily ជាការផ្សព្វផ្សាយដោយខ្វះមូលដ្ឋានព័ត៌មាន និងគ្មានវិជ្ជាជីវៈទាល់តែសោះ។ លោកថាការផ្សាយចោទប្រកាន់នេះ នឹងកាន់តែធ្វើឲ្យ The Cambodia Daily បាត់បង់តម្លៃរបស់ខ្លួន។
The Cambodia Daily បាននិយាយថា សោនក្លឹបរបស់លោក ឌួង ឆាយ កំពុងរកសុីជួយដូរគ្រឿងញៀនយ៉ាងពេញនិយម និងទទួលបានការទុកចិត្ត និងលាក់ការសំងាត់បានយ៉ាងល្អ។ តែជាឆ្លើយតបលោកថា កុំអោយជឿអោយសោះ The Cambodia Daily ព័ត៍មានគ្មានប្រភពមូលដ្ឋានគ្រឹះច្បាស់លាស់នៅតែអាមេរិកមិនដឹងថានៅស្រុកខ្មែរអភិវឌ្ឍន៍ដល់ណាដល់ណីហើយ។
លោកបំភ្លឺយ៉ាងដូច្នេះថា «មានសាក្សីមានភស្តុតាងមានសក្ខីកម្មប៉ុន្នឹងហើយតើ The Cambodia Daily មានអីបកស្រាយ រឺ ផ្សាយទៀត? សូមពូមីងបងប្អូនឈប់ជឿរាល់ការផ្សាយភូតកុហសបោកប្រាស់របស់ The Cambodia Daily ទៀត។ ហើយ The Cambodia Daily ត្រូវសូមទោសខ្ញុំជាសាធារណៈដែលផ្សព្វផ្សាយពត៍មានមិនពិតប៉ៈពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។
ថៅកែអតីក Sound Club រូបនេះបាននិយាយបន្តថា «ពួកអស់លោកធ្វើនយោបាយបែបគ្មានគុណធម៍បែបនេះបានពួកអស់លោកគ្មានថ្ងៃទទួលបានការគាំទ្រ និងជឿជាក់ពីពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរ។ ធ្វើនយោបាយបោកប្រាស់បំប៉ោងបំភ្លៃបំផ្លើសប្រជាពលរដ្ឋ។ ធ្វើជាមនុស្សដាច់ខាតត្រូវតែមានគុណធម៍ទើមទទួលបានការគោរពពីអ្នកដទៃ។ ន្ហើយទៅចុះ ពួកអស់លោកមិនយល់អ្វីដែលជាគុណធម៍អីនោះទេ ពីព្រោះពួកអស់លោកបានលក់ក្បាល លក់មនសិការ លក់ឧត្តមគតិ លក់ទាំងឆន្ទះអោយទៅបរទេសបាត់អស់ទៅហើយ»
បើតាមលោក ឌួង ឆាយ Sound Club ត្រូវបានបិទដំណើរការតាំងពីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អំឡុងពេលដែលកម្ពុជា និងពិភពលោករីករាលដាលជំងឺកូវីដ១៩ ស្របពេលដែល ក្រសួងសុខាភិបាលប្រកាសឲ្យបិទ KTV ក្លឹបកម្សាន្ត និងរោងភាពយន្តនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល។ ជាមួយនឹងការអនុវត្តវិធានការនេះ Sound Club បានសម្រេចមិនបានបើកដំណើរការវិញទេ គឺបិទជារៀងរហូត៕
សូមស្តាប់ការបំភ្លឺរបស់លោក ឌួង ឆាយៈ