សេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីចំនួន ៣ទំព័រ កាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះបានបង្កើតគណៈកម្មការអន្ដរក្រសួងមានសមាសភាពចំនួន ២៦រូប ក្នុងនោះរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល ជាប្រធាន និងមានអនុប្រធានចំនួន ៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ណុជា, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
អត្ថបទទាក់ទង
មន្ត្រីព្រំដែន បណ្ដាយឲ្យឈ្មួញទុច្ចរិតនាំចូលទំនិញបង្កកគ្មានគុណភាព មកកម្ពុជា?
- Phea ra
- កុម្ភៈ ៨, ២០២៤
- 0
កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បានដុតកម្ទេចចោលជើងមាន់ខូចគុណភាព ដែលនាំចូលខុសច្បាប់ជាង ១០០តោន។ ទំនិញជើងមាន់ទាំង ៤កុងតឺន័រ មានទម្ងន់សរុប ១០២តោន,៦០០គីឡូក្រាម ត្រូវបានឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ អាជ្ញាធរពិនិត្យឃើញថា ទំនិញជើងមាន់ទាំង ៤កុងតឺន័រនេះ គ្មានឯកសារនាំចូលត្រឹមត្រូវ និងទំនិញទាំងនោះសុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកពិសារប្រចាំថ្ងៃ។ មិនទាន់អស់នោះទេ, ព័ត៌មានពីព្រំដែនបាវិតដែលត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនៅថ្ងៃទី៨ […]
សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលនៅតែចាត់ទុកការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាយុទ្ធសាស្រ្តអាទិភាព
- Phea ra
- មិថុនា ៩, ២០២៣
- 0
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត […]
ក្រសួងការងារ ទទួលបានប្រាក់ដេញថ្លៃរោងចក្រ Y & W សម្រាប់បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត
- Phea ra
- មីនា ២០, ២០២៤
- 0
យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ […]