រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ អនុក្រឹត្យនេះកំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា៥ឆ្នាំ (២០២៤-២០២៨) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន៕
អត្ថបទទាក់ទង
កម្ពុជាបង្ហាញការសោកស្តាយ ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់
- ratha
- កញ្ញា ១៣, ២០២៤
- 0
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុក វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក […]
សម្តេចតេជោ ហ៊ុន សែន ៖ ក្រុមប្រឆាំងថារាជរដ្ឋាភិបាលដឹកនាំមិនល្អ ឱ្យពលរដ្ឋទៅធ្វើការក្រៅប្រទេស តែនាំគ្នាប្រមូលលុយពីពលករខ្មែរ
- poth rotha
- មិថុនា ៩, ២០២៣
- 0
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំង និងចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។
៣ខែដំបូង កម្ពុជា ទទួលបានចំណូលជាង ១៦លានដុល្លារ ពីភ្ញៀវទេសចរបរទេសមកលេងខេត្តសៀមរាប
- Phea ra
- មេសា ១, ២០២៤
- 0
ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧,៥៣៤នាក់ កើន៤៧.០៥% និងទទួលបានចំណូល ១៦,៥៣៣,២៩៣ដុល្លារអាមេរិក កើនឡើង៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៣ខែ […]