“បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញ
សង្គមទាំង៣នេះគឺtelegram ,twitter ,TikTok” នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាម Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច ផ្តល់មតិឲ្យ ឬស្នើសុំឲ្យសម្ដេចជួយ សូមបង្កើតគណនីទាំងនេះប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ ខាងលើ។
ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេកហ្វេកបុករបស់សម្តេច ទៅតាមដានគណនី Telegram, twitter,TikTok របស់សម្តេចវិញព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ៕
អត្ថបទ៖ អក្ខរា