បេក្ខជនឆ្នើម ៤រូបនេះ ត្រូវឡើងនិយាយជាសាធារណៈ ក្រោមប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍

នៅក្នុងឆ្នាំនេះ ជាឆ្នាំដំបូងដែលកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិបានបង្កើតការប្រកួតនិយាយជាសាធារណៈ ដើម្បីផ្ដល់ជាឳកាសបញ្ចេញសមត្ថភាពបន្ថែមទៀតទៅដល់យុវជនឆ្នើមជាងគេក្នុងក្រុម ដែលបានសម្រិតសម្រាំងមកពីវគ្គជម្រុះជុំទី៣ នៃការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣។

បេក្ខជនឆ្នើម ៤ រូបនឹងត្រូវឡើងមកធ្វើការនិយាយជាសាធារណៈ ក្រោមប្រធានបទទាំង៤ ដែលគួរឲ្យចាប់អារម្មណ៍ ដែលទាក់ទងទៅនឹងវិស័យអប់រំ យុវជន និងកីឡា ទៅកាន់មហាជន។

សូមរង់ចាំមើលថាតើក្នុងវគ្គនេះនឹងផ្ដល់ចំណេះដឹង និងបទពិសោធន៍ថ្មី ខុសពីការជជែកដេញដោលតស៊ូមតិយ៉ាងណានោះ សូមកុំភ្លេចចូលរួមបោះឆ្នោតគាំទ្រ និងទស្សនាកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ ដើម្បីជាកម្លាំងចិត្ត និងទទួលយកចំណេះដឹងបន្ថែមពីការនិយាយជាសាធារណៈរបស់បេក្ខជនទៅលើប្រធានបទទាំង៤។

ការឡើងនិយាយជាសាធារណៈនេះ នឹងផ្សាយផ្ទាល់ចេញពីអគារ The Kampus តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia) នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៤៥ នាទីព្រឹកតទៅ៕