ម្ចាស់សំឡេង និងជាអ្នកផលិតវីដេអូខ្លី ត្រូលឆាវឆាវ លោក អ៊ុយ រិទ្ធី ត្រូវបានតែងតាំងជាសមាជិកក្រុមលេខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋាន:ស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
លោក អ៊ុយ រិទ្ធី បានឲ្យដឹងលើគណនីហ្វេសប៊ុករបស់លោកថា កាលពីម្សិលមិញលោកបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានទទួលការណែនាំ និងបានស្ដាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងបានទទួលបានការសសើរផ្ទាល់ពីសម្តេចតេជោផងដែរ។
លោកបានថ្លែងអំណរគុណ និងអរគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានតែងតាំងរូបលោកជាសមាជិកក្រុមលេខាសម្តេច។ លោកប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រែងបំពេញភារកិច្ច ជូនថ្នាក់ដឹកនាំយ៉ាងអស់ពីចិត្ត៕
អត្ថបទ៖ អក្ខរា