គ.ជ.ប នឹង​​សាកល្បង​គុណភាព​​ទឹ​ក​ខ្មៅ​​ជ្រលក់​ម្រាមដៃក្នុង​​ការ​​​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី៦ ​កក្កដា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព ដោយភាគីពាក់ព័ន្ធ នា​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ។

ដំណើរការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព នឹងប្រព្រឹត្តទៅនា​វេលាម៉ោង ១០ព្រឹក នៅ​សាល​សន្និសីទជាន់ទី១ នៃ​ទីស្តីការ​គជប វិថីរដ្ឋសភា ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំកា​រមន រាជធានីភ្នំពេញ ។

គ.ជ.ប ក៏អំពាវនាវដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីអាក់​ខាន​៕

អត្ថបទ៖ ពុទ្ធិកា