ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។ ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់ ខេត្តបាត់ដំបង ៤២,៤៧៣នាក់ ខេត្តសៀមរាប ៣១,៦៣៤នាក់ រាជធានីភ្នំពេញ ៣១,៤២៤នាក់ ខេត្តកំពត ២៨,៨៥១នាក់ ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់ និងខេត្តកែប ១២,៣២៦នាក់។
ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕
អត្ថបទ៖ អក្ខរា