សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ទៅប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អាចទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបានបិទចោល។
ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចង់ប្រាប់ប្រជាពលរដ្ឋរបស់យើង ដោនឡូតទុកឲ្យហើយនូវ Telegram Whatsapp Viber ឬមធ្យបាយដទៃទៀតដែលអាចទំនាក់ទំនងគ្នាបាន ក្នុងករណីវាមិនអាចធ្វើទៅរួចតាមរយៈ Facebook អាចលេងតាមប្រព័ន្ធដទៃទៀត រាប់ទាំង Tiktok តែខ្ញុំមិចង់ឲ្យប៉ះពាល់ប្រជាពលរដ្ឋទេ គ្រាន់តែប្រដៅពួកភ្លើ”។
សូមបញ្ជក់ថា កាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលគណនី Facebook ផ្ទាល់របស់សម្តេចដែលមានអ្នក like/Follow ជាង ១៤លាននាក់ ហើយសម្តេចងាកមកប្រើ Telegram, TikTok ជាដើម ដើម្បីទំនាក់ទំនង និងផ្តល់ព័ត៌មានវិញ៕
អត្ថបទ៖ អក្ខរា