មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌ Fake News នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ញុះញង់លើបណ្តាញសង្គមពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការអភិវឌ្ឍន៍លំនៅដ្ឋាន។ ការណ៍ផ្សាយព័ត៌មាន Fake News ដើម្បីបំរើនយោបាយបក្ខពួកខ្លួននៅបរទេសប្រឆាំងរាជរដ្ឋាភិបាលរបស់ តាំង សារ៉ាដា មហាជនចាត់ទុកថា The Cambodia Daily បែកង៉ែងដើរមករកកន្លែងទាល់ច្រក់ហើយអស់ក្បាច់លែងបានជាផ្សាយព័ត៌មានខុសការពិតម្តងជាពីរម្តង ដែលនេះជាការនិយាយបំផ្លើសការពិតទាំងស្រុង។
កាលពីថ្ងៃពុធម្សិលមិញ លោក តាំង សារ៉ាដា បានបង្ហោះព័ត៌មានបំផ្លើសការពិតមួយវីដេអូទៀតហើយ នៅផេក The Cambodia daily Khmer ដោយចោទប្រកាន់ទាំងគឃ្លើនងងឹតទាំងស្រុងក្នុងចេតនាកេញចំណេញនយោបាយរបស់តាំង សារ៉ាដា មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ក្រោយផុសភ្លាមៗមានមហាជនជាច្រើនចូលឆ្លើយឆ្លងត្រឡប់ក្នុងខាំមិន Comment ដោយអះអាងថា The Cambodia daily &តាំង សារ៉ាដាបែកង៉ាងហើយរកអីផ្សាយមិនបានផ្សាយតែដដែលៗ ផ្សាយតែព័ត៌មានបោកប្រាស់លាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះគេ, អាតាំងសារ៉ាដាឪអ្ហែងមែនក្ស័យធន, គិតទៅសារព័ត៌មានឆ្កួតឡប់The Cambodia Daily Khmerនេះផុសផ្សាយតែចោទប្រកាន់លាបពណ៌គេ ទាំងគ្មានភស្តុតាង មិនខ្លាចធ្លាក់នរកទេអី? ខ្ញុំថាផេកដាក់ The cambodia daily អ្នកអានព័ត៌មានប្រហែលជាអត់គ្រប់ទឹកទេដឹង ឃើញតែផុសដដែលៗលាបពណ៌ពីគេ គិតអីហ្នឹង? គេដឹងសន្ដានផេកកាសែកលោកឯងហើយ, ផ្សាយមកបែប ញុៈញុង បង្កាច់បង្ខូចគេ ម៉ង, The Cambodia Daily Khmer ព័ត៌មានបម្រើបរទេសដើម្បីតែអាហារបីពេល ថោកណាស់។
មតិមហាជនអ្នកលែងបណ្តាញសង្គមថា The Cambodia daily Khmer គឺជាសារព័ត៌មានមួយដែលគ្មានវិជ្ជាជីវៈគ្មានក្រមសីលធម៌ជាកញ្ជះបម្រើបរទេសផ្សាយពត៌មានគ្មានមូលដ្ឋានគ្មានប្រភពន័យពត៌មានទាល់តែសោះ អត្ថបទរបស់ខ្លួនយកមកផ្សាយគឺអង្គុយនិពន្ធដោយខ្លួនឯងប្រឹងសរសេរបំភ្លៃរឿងពិតពីសរទៅខ្មៅដើម្បីតែលាបពណ៍ដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាតែប៉ុណ្ណោះ តាំងសារ៉ាដាអើយតើគេទិញក្បាលលោកឯងប៉ុន្មានបានជាខំនិពន្ធអត្ថបទមកលាបពណ៍ដល់អ្នកឧកញ៉ាដែលជាខ្មែរដូចគ្នាបែបនេះ?
គួររម្លឹកថា The Cambodia daily និង វិទ្យុអាស៊ីសេរី RFA Khmer ដែលមានមេខ្លោង តាំង សារ៉ាដា ជុន ច័ន្ទបុត្រ គឺជាមេឧក្រិដ្ឋជនផលិតនិងចែកចាយព័ត៌មានក្លែងក្លាយ Fake News ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកជំនួញល្បីឈ្មោះជាច្រើនរូបក្នុងគោលបំណងចង់ផ្តួលរលំរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនតែប៉ុណ្ណោះ ប៉ុន្តែជាការកត់សម្គាល់ក្រុមប្រឆាំងអត់ក្រមសីលធម៌ ហើយមានគំនិតទុទិដ្ឋិនិយមឈរនៅបរទេសមួយក្តាប់តូចនេះគឺបំរើនយោបាយទណ្ឌិត សម រង្សុី៕