សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការសម្រេចផ្អាកផ្តល់ព័ត៌មានលើ Facebook របស់សម្តេច ដោយប្តូរមកផ្តល់តាម Telegram វិញ។ ចំណែក Facebook របស់សម្តេចនៅរក្សាតែផ្អាកប្រើ។
តាមរយៈបណ្តាញTelegram របស់សម្តេចតេជោ ក្នុងនៅយប់ថ្ងៃទី២៨ ខែមិថុនានេះ បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាព ខ្ពស់ជាងប្រៀបធៀបជាមួយ Facebook ។ ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយផ្ទាល់តែតាមបណ្តាញ telegram ប៉ុណ្ណោះដែលពេលនេះមានជាង៨៥មុឺននាក់បានភ្ជាប់រួចហើយ។ ការធ្វើដូចនេះងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើ ដំណើរទៅប្រទេសមួយចំនួនដែលប្រទេសនោះមិនអនុញាតឲ្យប្រើFacebook ។ខ្ញុំរក្សាFacebook របស់ខ្ញុំតែខ្ញុំផ្អាកប្រើ ដើម្បីឲ្យអ្នកធ្លាប់ទទួលព័ត៌មានពីខ្ញុំមកទទួលព័ត៌មានពីខ្ញុំតាមtelegram, YouTube,instagram,។ ខ្ញុំកំពុងឲ្យបង្កើតTik tokមួយដើម្បីខ្ញុំលេងកម្សាន្តជាមួយយុវជន។ បងប្អូនដែលចង់បានព័ត៌មានពីខ្ញុំសូមភ្ជាប់ Telegram ដូចជូនភ្ជាប់ជាមួយស្រាប់៕