មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការយល់ដឹង ជារបងការពារធនធានធម្មជាតិដ៏រឹងមាំ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីឧទ្យានុរក្សបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ពីច្បាប់ សារៈសំខាន់ ផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ។ ការលើកទឹចិត្តនេះ ត្រូវបានធ្វើឡើងនៅអំឡុងចុះទស្សនកិច្ចនៅសាលាអនុវិទ្យាល័យមានជ័យ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្តជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យបានយល់អំពីច្បាប់ សារៈសំខាន់របស់ព្រៃឈើ សត្វព្រៃ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ។ ឯកឧត្តមបានថ្លែងថា ការយល់ដឹងនេះហើយ ជារបងការពារដ៏មាំទាំសម្រាប់ធនធានធម្មជាតិរបស់យើង៕