BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ កុំមានការភិតភ័យចំពោះការចល័តកងទ័ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ បានចេញសារអំពាវនាវបងប្អូនជនរួមជាតិ កុំមានការភិតភ័យចំពោះមុខការចល័តកងទ័ពដើម្បីការពារទឹកដី ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោក និងផ្លូវអាកាស។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃនេះបានចេញសារជាសម្លេងបន្ទាន់ដោយបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស បញ្ចេញកងកម្លាំង ៥០០នាក់ ជាមួយនឹងអាវុធទំនើប ២០០ដើម ដើម្បីបាញ់ទម្លាក់ដ្រូន ឬយន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលដែនអធិបតេយ្យភាពកម្ពុជា។

សម្ដេចតេជោ បានណែនាំដល់មេបញ្ជាការ និងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងភូមិសាស្រ្ដនៃខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ ត្រូវចាត់ចែងកម្លាំង និងអាវុធជាបន្ទាន់។ តាមរយៈបទបញ្ជាបន្ទាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាសម្តេច នឹងគ្មានការអត់ឱនឲ្យនរណាក៏ដោយ ដែលបានបំពានដែនអធិតេយ្យរបស់កម្ពុជា៕

អត្ថបទ៖ អក្ខរា