សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចពេញចិត្តចំពោះនយោបាយរបស់សម្តេចដឹកនាំឲ្យមានការរីកចម្រើន។ សម្តេចមានប្រសាសន៍ថា៖ “ពូមានមោទនភាពក្នុងឋានៈជាមេដឹកនាំប្រទេស ដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅណាទេ ប៉ុន្តែនេះជាចក្ខុវិស័យ ជាមនោគមវិជ្ជា ជាការគិតគូររបស់យើង ដើម្បីឲ្យប្រជាជនមានការងារធ្វើដោយមិនប្រមូលផ្តុំតែនៅទីក្រុងភ្នំពេញទេ ជនបទក៏មានការអភិវឌ្ឍដូចគ្នា“។
សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ៕
អត្ថបទ៖ អក្ខរា