ក្រសួងរ៉ែ បង្ហាញបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ ដល់បណ្តាញអង្គការសង្គមស៊ីវិល

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ក្រសួងបានបើកកិច្ចប្រជុំបណ្តាញអង្គការសង្គមស៊ីវិល​ (EISEI) លេីកទី៤៥ ដែលរៀបចំឡេីងដោយមានការសហការរវាងបណ្តាញ​ EISEI និងអង្គការឌីភីអេ។

គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីបង្កេីនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖​១. បច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា,​២.ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន​និងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍)។

ក្នុងនោះ មន្ត្រីជំនាញក្រសួងបានឡេីងធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ដោយផ្តោតលើប្រធានបទមួយចំនួន​ដូចជា៖ ១.​ សារប្រយោជន៍រ៉ែក្នុងជីវភាពប្រចាំថ្ងៃ ២.​ សញ្ញាណពីរ៉ែ និងជម្រករ៉ែ ៣.​ ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ និង៤.​ ទិសដៅសំខាន់ៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែបន្ត៕