បន្ទាប់ពីខកខាន មកកាន់ប្រទេស អស់រយៈពេល១១ឆ្នាំ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នឹងធ្វើដំណើរមាតុភូមិ និវត្តន៍ ទៅដល់ព្រលានយន្តហោះភ្នំពេញនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងដំណើរមកកាន់កម្ពុជា លោក សូ ណារ៉ូ នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាវិមានសន្ដិភាព បន្ទប់លេខ1-2 ជាន់ទី4 (ស្លាបខាងលិច)។
លោក សូ ណារ៉ូ បានពោលទាំងក្តីរីករាយថា ជាលើកទីមួយហើយ ដែលបានរួមដំណើរជាមួយ ឧត្តមភរិយា និងកូនប្រុស មកកាន់ ប្រទេសកម្ពុជា។
លោកបានពោលពាក្យ ទាំងក្តីនឹករលឹកថា “នឹកស្រុកខ្មែរណាស់បែក១១ឆ្នាំកន្លងមកហើយ។ ពេលនេះសុបិន្តជិតក្លាយជាការពិតហើយ។ ជួបគ្នានៅភ្នំពេញប្រិយមិត្តជិតឆ្ងាយ។ អរគុណសន្តិភាព”៕