ពីអតីតក្មេងរើសសំរាម បងប្អូនស្រីភ្លោះបានទៅសាលារៀន និងមានជីវិតកាន់តែប្រសើរឡើង

នេះជារូបថតបងប្អូនស្រីភ្លោះពីរនាក់ ដែលជាអតីតក្មេងរើសសំរាម ហើយបច្ចុប្បន្នពួកគេបានធំពេញវ័យ​ក្រោមការថែទាំ និងបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជា​(CCF)។

កើតក្នុងគ្រួសារក្រីក្រ វុទ្ធី និងវាតា ត្រូវបានឪពុកម្តាយផ្លាស់មករស់នៅទីក្រុងភ្នំពេញ​ដើម្បីជីវភាពប្រសើរ ប៉ុន្តែមករស់នៅស្ទឹងមានជ័យ ជាតំបន់ក្រីក្រមួយ។ នៅពីក្មេង កូនភ្លោះទាំងពីរបានចូលរួមជាមួយសាលា CCF របស់លោក Scott Neeson ប្រធានអង្គការ។

ចាប់តាំងពីរពេលនោះមក ពួកគេមានឱកាសបានចូលរៀន ស្គាល់ប៊ិចសៀវភៅ​ដូចកុមារដទៃទៀត ហើយបច្ចុប្បន្នមានអាយុ ១៣ ឆ្នាំ។ រូបថតកាលពី ១០ឆ្នាំមុន ពោលគឺនៅពេលពួកគេមានអាយុ ៣ឆ្នាំ ដោយជើងទទេ ត្រូវបានយកមកប្រៀបធៀប និងបានរំឭកពួកគេជារៀងរាល់ថ្ងៃ និងការចងចាំជាច្រើនអំពីជីវិតរបស់ពួកគេកាលពីអតីតកាល។

វាតានិយាយថា៖ «​ពេលខ្ញុំមើលរូបថត​ខ្ញុំឃើញថា​យើងមកឆ្ងាយណាស់»។ កូនភ្លោះរបស់នាង (កូនច្បងមួយម៉ោង) បន្ថែមថា៖ «​ខ្ញុំសប្បាយចិត្តណាស់ដែលពួកយើងបានទៅសាលារៀន និងមានជីវិតកាន់តែប្រសើរឡើង»៕

អត្ថបទ៖ អក្ខរា