ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃ យ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងបញ្ជាក់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។
ដោយសារ “នយោបាយឈ្នះ-ឈ្នះ” ទើបយើងកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរក្រហម, ខ្មែរខៀវ, ឬ ខ្មែរមកពីក្រុម ឬ តំបន់ណាមួយនោះ៕