វិទ្យុបារាំងអន្តរជាតិ RFI បានចុះផ្សាយថា ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily ដែលមានឈ្មោះថា «The Cambodia Daily Khmer» ដែលមានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកសម្រេចលុបចោលរយៈពេលជិត៤ថ្ងៃ។ ។ ការណ៍នេះ វិទ្យុបារាំងអន្តរជាតិ បានសង្កត់ធ្ងន់ថា ជាករណីដែលកម្របំផុតនឹងស្ទើតែគ្មានក្នុងប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន ហ្វេសបុក សម្រេចបិទដំណើរការមិនអោយផ្សព្វផ្សាយព័ត៌មាននៅលើផេកហ្វេសបុក The Cambodia Daily Khmer ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដោយអះអាងថា លោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយព័ត៌មានបានបង្ហោះ ព័ត៌មានបរិហារកេរ្តិ៍ដោយពាក្យមិនពិត។
ក្រោយពីត្រូវបានក្រុមហ៊ុន Facebook ផ្អាកដំណើរការមួយរយៈទំព័រហ្វេសប៊ុក The Cambodia Daily Khmer ធ្វើអោយលោក តាំង សារ៉ាដា និងបក្ខពួក រត់ឆ្លេរឆ្លារខំប្រឹងធ្វើយ៉ាងណាកុំអោយកើតជាក្តីអាម៉ាសចំពោះមុខមហាជន។ ជាការកត់សម្គាល់ផេកហ្វេសប៊ុកនិយមរិះគន់ខុសការពិតមួយនេះ ក៏បានលុបវីដេអូ មួយចំនួន ចេញពីផេកផងដែរពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយរងបណ្តឹងជាច្រើនករណី។
បន្ទាប់ពីរងនូវភាពអាម៉ាសដ៏ធំធេង បែរជាក្រុមលោក តាំង សារ៉ាដា នាំគ្នាកែនទ័ព មកចង់ស្តារមុខមាត់ អោយបក្ខពួកខ្លួន ទាំងទទឹងទិស ដោយនៅតែរក្សាជំហរ និយាយនូវពាក្យមិនពិត ប្រឌិតស្ថានការណ៍ដដែលជាដដែល។
ជាមួយគ្នានោះ គេមានយុវតីម្នាក់ចេញវីដេអូ Review និយាយសើចចំអកឡកលឺយឲ្យបុគ្គល តាំង សារ៉ាដា The Cambodia Daily និងបក្សពួកដែលរឿយៗនិយមរិះគន់ជាកូនអុកនយោបាយប្រឆាំង ពាក់ព័ន្ធនឹងករណីក្រុមហ៊ុន Facebook ធ្វើការលុបចោលផេកទាំងស្រុងរបស់ The Cambodia Daily Khmer ចេញពីពិភពបណ្តាញសង្គម បន្ទាប់ពីផេកជាមេខ្លោងផលិតនិងចែកចាយវីដេអូបំភ្លៃបំភ្លើសការពិតមួយនេះនិយមរិះគន់ប្រាសចាកខុសពីការពិត ហើយរងនូវបណ្តឹងជាច្រើនករណីពី Facebook ។
យុវតីដ៏ស្រស់ស្អាតម្នាក់នេះ បានដកស្រង់វីដេអូចុះផ្សាយរបស់វិទ្យុ RFI ដោយភ្ជាប់ជាមួយនឹងការដកស្រង់ការផុសលើ Facebook របស់បក្សពួកតាំង សារ៉ាដា មកបាននិយាយសើចចំអក ហើយមានអ្នកគាំទ្រនាងជាខ្លាំងលើបណ្តាញសង្គម។ សូមស្តាប់ការលើកឡើងរបស់យុវតីរូបនេះដូចតទៅ៖
គួររំលឹកផងដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily ដែលមានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំផ្លៃ និងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល៕