កាយរឹទិ្ធជាតិកម្ពុជាចំនួន៤៧នាក់ ស្រី២៣នាក់ មកពីរាជធានីភ្នំពេញ១៩នាក់ កំពង់ចាម១៨នាក់ កណ្តាល០៨នាក់ កំពង់ធំ ០១នាក់ និងខេត្តព្រៃវែង០១នាក់ ត្រូវចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា និងជាឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូកាយរឹទិ្ធជាតិកម្ពុជាទាំង ៤៧នាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ពុទ្ធិបន្ថែមលើចលនាកាយរឹទិ្ធពិភពលោក និងចែករំលែកនូវអនុសាសន៍ល្អដល់ក្មួយៗកាយរឹទិ្ធទាំងអស់ ត្រូវចេះមានសាមគ្គីភាព ពាំនាំវប្បធម៌កម្ពុជាដល់មិត្តភ័ក្តបរទេស ចាំស្តាប់បង្គាប់គ្រូដឹកនាំ បង្កើតបណ្តាញទំនាក់ទំនង និងសិក្សាជំនាញថ្មីៗពីការរៀបចំជំរំ និងបំណិនកាយរឹទិ្ធកម្មផ្សេងៗ៕