កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងបន្តមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជា​ នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ដែលអាចមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕