អាជ្ញាធរជាតិសំបូរព្រៃគុក នឹងរៀបចំសិក្ខាសាលាស្តីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» នៅប្រាសាទសំបូរព្រៃគុក និងទីរួមខេត្តកំពងធំ (សណ្ឋាគារកំពង់ធំរូយ៉ាល់) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
សិក្ខាសាលានេះមានគោលបំណងរកនូវធាតុចូលសម្រាប់រួមចំណែកដល់ការអភិរក្ស និងកិច្ចការពាររមណីយដ្ឋានសំបូរព្រៃគុក ក៏ដូចជារមណីយដ្ឋានផ្សេងៗទៀតទូទាំងប្រទេស នាពេលបច្ចុប្បន្ន និងតទៅអនាគត៕