ក្រុមហ៊ុន Facebook លុបចោលទាំងស្រុង ផេក The Cambodia daily Khmer និយមផ្សាយរឿងរ៉ាវញុះញង់បង្ករចលាចក្នុងសង្គម

កាសែតអនឡាញដែលនិយមផ្សព្វផ្សាយប្រឌិតព័ត៌មានវាយប្រហារមកលើរាជរដ្ឋាភិបាល និងអ្នករកស៊ីលេចធ្លោរមួយចំនួននៅប្រទេសកម្ពុជា The Cambodia daily ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ធ្វើការលុបផេកទាំងស្រុងហើយដោយសារតែផេកកាសែតមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ តែងតែផ្សាយព័ត៌មានបំភ្លៃការពិតប្រឌិតរឿងរ៉ាវបង្ករចលាចរក្នុងបណ្តាញសង្គមនានា ញុះញង់តាមការឃោសនារបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក។

ផេកហ្វេសប៊ុកដែលត្រូវក្រុមហ៊ុន Meta លុបចោលទាំងស្រុងនោះ មានឈ្មោះថា The Cambodia daily Khmer មានអ្នកហ្វូឡូ1.5M followers ។ ជារឿយៗផេកកាសែតរត់ចោលស្រុកមួយនេះ និយមផ្សាយព័ត៌មានចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងគឃ្លីនយ៉ាងងងឹតងងុល បំរើបក្សប្រឆាំងក្បត់មនសិការខ្មែរ។

កាសែតអនឡាញរត់ចោលស្រុកដឹកនាំដោយបុគ្គល តាំង សារ៉ាដា មួយនេះ ជារឿយៗតែងតែហៅតួសម្តែងជាបុគ្គលនិរទេសក្រៅស្រុកមួយចំនួនតាំងខ្លួនជាបណ្ឌិត ជាបញ្ញវន្ត ជាអ្នកចេះដឹងគ្រប់រឿងរ៉ាវ ហើយជានិច្ចកាលចេញមកនិយាយបំពុលសង្គម ប្រឌិតព័ត៌មានចោទដាក់កំហុសរាជរដ្ឋាភិបាលកម្ពុជា។ 

ទាំងអ្នកដឹកនាំផលិត និងតួសម្តែងទាំងនោះ តែងតែនិយាយវ៉ោកៗចាក់ខ្សែជាមួយសារព័ត៌មានអត់ច្បាប់ឈរក្រៅប្រព័ន្ធបំប៉ោងងព័ត៌មាន វិភាគតាមទស្សនៈខ្លួនប៉ាតណាប៉ាតណីឲ្យតែបានផ្សាយមួលបង្កាច់ញុះញង់ដើម្បីប្រយោជន៍បក្សពួកខ្លួនតែប៉ុណ្ណោះ៕