ក្បាលម៉ាស៊ីន គ.ជ.ប ប៉ុន្មានរូបត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ឆ្នាំ២០២៣

យោងតាមច្បាប់រដ្ឋធម្មនុញ្ញ និងស្មារតីនៃអង្គប្រជុំរបស់ខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានចេញសេចក្ដីសម្រេចស្ដីពី ការព្យូរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ចំនួន ៩រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣។

ឥស្សរជនថ្នាក់ដឹកនាំថ្នាក់ជាតិទាំង ៩រូបនោះរួមមាន៖ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប លោក នុត សុខុម អនុប្រធានគ.ជ.ប ចំណែកឯលោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត លោក ហ៊ែល សារ៉ាត់ លោក ហង្ស ពុទ្ធា ជាសមាជិកគ.ជ.ប។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស។

គ.ជ.ប មានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕