កាលពីព្រឹថ្ងៃទី១៣ ខែមិថុនា ក្នុងពេលចុះជួបជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ សម្ដេចតេជោក៏បានមានប្រសាន៍ផងដែរថា អ្នកដែលកំពុងធ្វើយុទ្ធនាការមិនទៅបោះឆ្នោត សូមធ្វើបន្តទៀតចុះ ក្នុងពេលដែលច្បាប់ថ្មីស្ដីពីការបោះឆ្នោតនឹងត្រូវចេញនៅពេលឆាប់ៗនេះ ដែលនឹងដកសិទ្ធិអ្នកមិនទៅបោះឆ្នោតដោយមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗដែរ ។
ជីវិតនយោបាយរបស់ក្រុមប្រឆាំងមួយចំនួន អាចនឹងត្រូវបញ្ចប់ ប្រសិនបើច្បាប់ថ្មីស្ដីពីការបោះឆ្នោត លេចរូបរាងឡើង ដោយសម្តេចប្រាប់អោយ សម្តេចក្រឡាហោម ស ខេ និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្លឿន ក្នុងការធ្វើសេចក្តីព្រាងច្បាប់ អោយបានលឿន ដើម្បីដាក់អោយរដ្ឋសភាអនុម័ត។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារឱ្យរៀបចំតាក់តែងច្បាប់ថ្មីស្ដីពីការបោះឆ្នោត ដែលច្បាប់ថ្មីនេះ នឹងអាចបញ្ចប់ជីវិតនយោបាយរបស់ក្រុមប្រឆាំងមួយចំនួន ពីព្រោះច្បាប់ថ្មីនេះ គឺមិនអនុញ្ញាតឱ្យអ្នកមិនទៅបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ២០២៣នេះ នឹងលែងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយ ។ ការចេញសារឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្ដីបីការបោះឆ្នោត បន្ទាប់ពីមានមន្ត្រីបក្សភ្លើងទៀន គ្រោងរៀបចំយុទ្ធនាការWifi ដែលឃោសនាមិនឱ្យសមាជិកខ្លួនកុំទៅបោះឆ្នោត តែបើគេបង្ខំឱ្យគូសសន្លឹកឆ្នោតនោះ ចោល៕