គណៈប្រតិភូនៃក្រុមហ៊ុនបរទេសចំនួនពីរ បានកោតសរសើរដល់កម្ពុជា ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ និងជាពិសេសបានធានានូវបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងបានផ្តាំថ្លែងអំណគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស។
ការលើកឡើងរបស់ប្រតិភូក្រុមហ៊ុនបរទេសទាំងពីរ ក្នុងជំនួបជាមួយឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្តីពីការសិក្សាពីឱកាសវិនិយោគនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ប្រតិភូក្រុមហ៊ុនបរទេសចំនួនពីររួមមាន៖ ១) ក្រុមហ៊ុន Shannxi Construction Engineering Group Corporation Limited តំណាងដោយ លោក Yan Yongjun ជាប្រធាន (Chairman) និង ២) ក្រុមហ៊ុន Glory Energy Storage Tech ដែលមានលោក An Yemin ជាអគ្គនាយក (CEO)៕